Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ម្ចាស់ផលិតកាហ្វេគីមីបំផ្លាញសុខភាពជិត៣៥តោន ដែលបង្ក្រាបបាននៅរាជធានីភ្នំពេញត្រូវតុលាការដោះលែង

ភ្នំពេញៈ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងការផលិតកាហ្វេក្លែងក្លាយ ឬហៅថា កាហ្វេគីមីបំផ្លាញសុខភាព ដែលសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបបានកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ មានទម្ងន់ជិត៣៥តោន នៅចំណុចផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នោះ ត្រូវស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យមានសេរីភាពវិញហើយ ខណៈមជ្ឈដ្ឋាននានា ដែលបានតាមដានសំណុំរឿងកាហ្វេគីមីនេះ សម្តែងនូវការរិះគន់ថា អាចមានបង្កប់ដោយអំពើពុករលួយយ៉ាងធ្ងន់ធ្ងរក្នុងនីតិវិធីដោះលែងជនសង្ស័យរបស់ស្ថាប័នតុលាការ។

កាហ្វេគីមីដែលសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបបានកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជ​ធានី​ភ្នំពេញ នោះ មានសារធាតុគីមីចំនួន១៧មុខ ជាមួយវត្ថុធាតុដើមរួមមាន សណ្តែកសៀង គ្រាប់ពោត អំបិល ស្ករស ស្ករត្នោត បាយក្តាំងកម្លោច និងខ្ទិះដូង សរុបទម្ងន់ជិត៣៥តោន ព្រមទាំងបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ បញ្ជូនមកស្ថាប័នតុលាការចាត់ការតាមនីតិវិធីនៃច្បាប់បន្តទៀតផង។

អនុលោមតាមទោសប្បញ្ញត្តិក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា បានចែងថា «ជនណាដែលដាក់ និងប្រើប្រាស់សារធាតុគីមី ក្នុងម្ហូបអាហារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ដល់ ១០លានរៀល ឬទោសណាមួយនៃទោសទាំងពីរនេះ។ ក្នុងករណីមិនរាងចាលចំពោះបទល្មើស នឹងមាត្រានៃច្បាប់នេះ ត្រូវផ្តន្ទាទោសទ្វេរឡើង ទាំងការផ្តន្ទាទោសពិន័យជាប្រាក់ ទាំងការផ្តន្ទាទោសដាក់ពន្ធនាគារ ដោយពុំទាន់គិតបញ្ចូលនូវទោសព្រហ្មទណ្ឌធ្ងន់ធ្ងរចំពោះបច្ច័យនៃបទល្មើស ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព សុវត្ថិភាព ឬដល់អាយុជីវិតរបស់អ្នកប្រើ»។

ទោះយ៉ាងណាក៏ដោយ ជនសង្ស័យដែលពាក់ព័ន្ធនឹងសំណុំរឿងផលិតកាហ្វេគីមីបំផ្លាញសុខភាពជិត៣៥តោននេះ ត្រូវបានស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យមានសេរីភាព ពោលគឺបានឋិតនៅក្រៅឃុំយ៉ាងហ៊ឺហាហើយ ដែលគេផ្តោតអារម្មណ៍ថា ក្រៅពីជនសង្ស័យបានដាក់ប្រាក់តម្កល់ធានា អាចមានបង្កប់ដោយអំពើពុករលួយក្នុងកម្រិតធ្ងន់ធ្ងរ៕

10906170_10153043461478210_8152685968575500195_n 10313748_10153043462688210_3773049003031792965_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.