Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ លី ​ស៊ីណា​ ថៅ​កែ​សណ្ឋា​គារ​ផ្កាយ​ ៥​ អង្គរ​អេរ៉ា ​មេ​ឈ្មួញ​រក​ស៊ី​ទិញ​លក់​ ឈើ​ប្រណីត​ខុស​ច្បាប់​

ខេត្តសៀមរាប ៖ គេ​​មិន​ដឹង​ថា​ ​ថៅ​កែ​​ស​ណ្ឋា​គារ លំ​ដាប់​​ផ្កាយ​​​៥ ឈ្មោះ ANGKOR ERA ដែល​មាន​​ទី​តាំង នៅ​តាម​​ប​ណ្តោ​យ​​ផ្លូវ​ជាតិ​​លេខ​​៦ ក្នុង​ភូមិ​​ខ្នារ ស​ង្កា​ត់​ជ្រាវ ក្រុង​​សៀម​រាប ខេត្ត​សៀម​រាប រកស៊ី​​ផ្នែក​​អូ​តែ​ល​​ខាត ឬ​​ចំ​ណេញ​​នោះ​ទេបានជា​គាត់​ពង្រីក​បន្ថែម មុខរបរ​ខុសច្បាប់​មួយទៀត គឺ​រកស៊ី​ជួញ​ដូរ​​ឈើប្រណិត យ៉ាង​សម្បើម​អស្ចារ្យ ដោយ​គ្មាន​អាជ្ញាធរ មាន​សមត្ថកិច្ច ណា​ហ៊ាន​ទៅ​រំខាន ឬ​រារាំង​មុខរបរ ដ៏​កាក់កប​នេះឡើយ​។

​ប្រភព​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​ឈើ​ប្រណីត រាប់ពាន់​ម៉ែត្រគូប មាន​ប្រភេទ ធ្នង់ នាងនួន បេង ពិសេស គ្រញូង កំពុង​ត្រូវបាន​រក្សា និង​ស្តុក​ទុក នៅ​ផ្នែក​ខាងក្នុង​បរិវេណ​អូ​តែ​ល យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​មួយថ្ងៃៗ​គេ​ឃើញ មាន​រថយន្ត​ដឹកឈើ​ប្រណិត ប្រភេទ​សាំ​យ៉ុង នីសា​ន់ និង​កូរ៉េ មួយ​តោន​កន្លះ ដឹកឈើ​ចូល​ដូច​ហែ​កឋិន​។ តាម​ប្រភពព័ត៌មាន ពី​ឈ្មួញ​រកស៊ី​ប្រចាំខេត្ត​សៀមរាប បានអោយដឹងថា សព្វថ្ងៃ​ឈើ​របស់គេ បាន​លក់​ទៅអោយ ថៅកែ​សណ្ឋាគារ​អេ​រ៉ា មាន​ចំនួន​រាប់សិប ម៉ែត្រគូប ហើយ​ជាក់ស្តែង ឈើ​នៅសល់​ជាច្រើន ម៉ែត្រគូប​ទៀត ដែល​នៅ​ជំពាក់ តែ​គេ​មិន​ខ្វល់​ទេ​។​

​ក្នុងការ​រកស៊ី​ឈើ ជាមួយ​លោក​ប្រធាន លី ស៊ីណា ថៅកែ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ថ្លៃថ្នូរ​ណាស់ ហើយ​ជួយ​លាក់​ការណ៍ បាន​ខ្ពស់​ទៀតផង ព្រោះ​នៅពេលណា មាន​សមត្ថកិច្ច​មក​សួរនាំ ខាង​សណ្ឋាគារ​គេ​ថា ទិញ​ឈើ​មានច្បាប់ ដើម្បី​ផ្គត់ផ្គង់​សំណង់​សណ្ឋាគារ តែ​ការពិត​គឺ​ទិញ​សុទ្ធតែ​ឈើ​អត់​ច្បាប់ ដើម្បី​លក់​យកចំ​ណេញ​​បន្ត ។ ប្រភព​បាន​បន្តទៀតថា ខាង​សណ្ឋាគារ ដែលជា​អ្នក​កម្មង់​ទិញ បាន​ប្រាប់ថា បើ​លក់​ឈើ​អោយគេ​កុំ​ខ្លាច​អី ព្រោះ​គេ​មាន​ខ្សែស្រឡាយ​អ្នកធំ ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ហើយ​សូម្បីតែ​គាត់ ក៏មាន​ងារ​ជា​ឯកឧត្តម​ដែរ សូម្បីតែ​នៅ​ភ្នំពេញ ក៏​គេ​ជាន់​ផ្អៀង​ដែរ អ្នកណា​មួយ​ដែល​គេ មិន​ស្គាល់​ថៅកែ​ខារ៉ាអូខេ ស៊ូ​ល នៅ​ម្តុំ T85 នោះ​។

​ការនិយាយ​បែប​នោះ គឺ​ស័ក្តិសម​ដែរ ព្រោះ​គិត​មើលទៅ គេ​ហ៊ាន​រកស៊ី​បើកចំហរ​យ៉ាងនេះ ហើយ​មិនមាន​សមត្ថកិច្ច​ណា ហ៊ាន​ក្អក​ជាមួយ​គេ​ផង នោះ​គឺ​មកពី​ខ្លាច​ឥទ្ធិពល ខ្សែស្រឡាយ​អ្នកធំ​ហ្នឹងឯង ជាពិសេស​ទៅទៀត​នោះ គី​មាន​ប៉ូលិស​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ ជិះ​រថយន្ត Lexus RX300 ពណ៌​ស្លែ ប្រចាំខេត្ត​សៀម​រាប ចាំ​កាង​ឲ្យ​ទៀតផង ។ មួយវិញទៀត បើ​យើង​កត់សំគាល់​មើល ពីមួយថ្ងៃ​ទៅមួយថ្ងៃៗ គេ​ឃើញ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ មាន​តាំងពី​ខាង​មេព្រៃ ប៉ូលីស​សេដ្ឋកិច្ច ប៉េអឹម​ខេត្ត ប៉េអឹម​ផ្ទៃ​ប្រទេស ដែល​ទាំងអស់នោះ សុទ្ធសឹង​ជា​អ្នកទទួលបន្ទុក បង្ក្រាប​បទល្មើស ពិសេស​មន្ត្រី​សាលាខេត្ត ចូលទៅ​ហាត់ប្រាណ ឬ​ស្ទី​ម​នៅ​ក្នុង​សណ្ឋាគារ​អេ​រ៉ា ហេតុអ្វី​បានជា​មិនដឹងថា នៅក្នុង​សណ្ឋាគារ មានការ​ជួញដូរ​ឈើ​ប្រណីត​បែបនេះ​ទៅវិញ​៕

 W@t-220135 W@t-220140

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.