Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​អ៊ុក ​នឿន​ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​កោះ​កុង​សំបូរ​ដោយ​រឿង​ពុក​រលួយ​នឹង​គ្រួសារ​និយម​

ខេត្តកោះកុង៖ មន្ត្រីជាច្រើននៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកោះកុង បច្ចុប្បន្នកំពុងតែធុញថប កើត ការក្តៅក្រហាយលើលោកប្រធានមន្ទីរ អ៊ុក នឿន ដោយសារប្រធានមន្ទីរមួយនេះ ពោពេញទៅដោយ អំពើពុករលួយ និងគ្រួសារនិយម និងមិនបានគិតអំពីគុណសម្បត្តិ របស់មន្ត្រីផ្សេងៗ ដែលមិនមែនជាសាច់ ញាតិរបស់ខ្លួនដែលខិតខំធ្វើការ អោយកាន់តំណាងខ្ពស់ទេ បែរជាយកកូនស្រីបង្កើត ដែលទើបតែជាប់ ជា មន្ត្រីស៊ប់អោយកាន់តំណាងជា អនុប្រធានមន្ទីរ និងកូនស្រីម្នាក់ទៀតធ្វើជា ប្រធានការិយាល័យទៅវិញ។

តាមប្រភពបានអោយដឹងថា នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកោះកុង ក្នុងរយៈពេលជាង១០ឆ្នាំ មក នេះ គឺលោកប្រធានមន្ទីរ អ៊ុក នឿន ឃុប​ឃិត​ជាមួយលោក អូន សុគាម ដែលជាប្រធានការិយាល័យ រដ្ឋបាល និងហិរិញ្ញវត្ថុរបស់មន្ទីរ និងដែលត្រូវជាបងប្អូនជីដូនមួយ របស់លោកប្រធានមន្ទីររួមដៃគ្នា ប្រព្រឹត្តិ អំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដោយកឹបកេងថវិកាជាតិ លើគ្រប់ជំពូកដែលក្នុងមួយឆ្នាំៗ រដ្ឋខាត់បង់ថវិកា យ៉ាងតិច២០០លានរៀល។ ហើយបញ្ហានេះ បានធ្វើអោយមន្ត្រីជាច្រើន មិនពេញចិត្តលើការដឹកនាំ របស់ លោកប្រធានមន្ទីរ។

តាមប្រភពបានអោយដឹងថា ក្រៅពីការប្រព្រឹត្តិអំពើពុករលួយ នៅដើមឆ្នាំ២០១៤ ប្រធានមន្ទីរមួយនេះ បានរត់ការតែងតាំង កូនស្រីបង្កើតម្នាក់ឈ្មោះ សម្បូរ ដាលីន ដែលទើបតែជាប់ជាមន្ត្រីស៊ប់ អោយកាន់ តំណាងជាអនុប្រធានមន្ទីរ ដោយពុំបានធ្វើការប្រជុំវាយតំលៃ ពីមន្ត្រីក្នុងមន្ទីរ ហើយក៏បានតែងតាំង កូនស្រីបង្កើតម្នាក់ទៀត ធ្វើជាប្រធានការិយាល័យបេតិកភ័ណ្ឌ ទើបធ្វើអោយមន្ត្រីចាស់ៗជាច្រើន កើតការក្តៅក្រហាយ។ ព្រោះថាលោកប្រធានគិតតែ ពីគ្រួសារនិងសាច់ញាតិ ដោយមិនគិតពីគុណសម្បត្តិ របស់មន្ត្រីចាស់ៗដែលខិតខំ បំរើការងារនោះទេ។ ហើយការតែងតាំងនេះ ពោពេញទៅដោយភាព អយុត្តិធម៌។

ចំពោះការដឹកនាំមន្ទីរ រកការងារដែលមានផលប្រយោជន៍ គឺលោកប្រធានមន្ទីរ និងលោកប្រធាន ការិយាល័យរដ្ឋបាល ប្រមូលយកទៅក្តោបទាំងអស់។តាមប្រភពបានអោយដឹងថា ដោយសារតែការដឹកនាំ មន្ទីរ តាមបែបគ្រួសារនិយម និងការប្រព្រឹត្តិអំពើពុករលួយ បានធ្វើអោយរដ្ឋ បាត់បង់ថវិកាដោយ ឥតប្រយោជន៍ ក្នុងមួយឆ្នាំយ៉ាងតិច ២០០លានរៀល ហើយថវិកាទាំងនេះ បានធ្លាក់ចូលក្នុងដៃ លោកប្រធានមន្ទីរ អ៊ុក នឿន និងបក្ខពួករបស់លោកប្រធាន ២-៣នាក់តែប៉ុណ្ណោះ។ ចំណែកមន្ត្រីភាគច្រើន ក្នុងចំណោមមន្ត្រីសរុបជាង ២០នាក់ គឺមិនទទួលបានផលប្រយោជន៍ទេ។ ហើយការប្រព្រឹត្តអំពើពុករលួយ របស់លោកប្រធានមន្ទីរ និងបក្ខពួក គឺមានគ្រប់រូបភាពដូចជា ការកឹបកេងប្រាក់ថែទាំ ជួសជុលរបប បេសកម្ម ប្រាក់មន្រ្តីមានជំងឺ និងប្រាក់ទិញសំភារៈផ្សេងៗ មួយចំនួនធំថែមទៀត។

តាមប្រភពបានអោយដឹងទៀតថា នៅឆ្នាំ២០១៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកោះកុង គឺបាន ចំណាយថវិកាជាតិ សរុបជិត៨០០លានរៀល ក្នុងនោះជាង២០០លានរៀល ដែលជាបន្ទុកបុគ្គលិក។ ក្រៅពីនោះ ប្រាក់ជាង៥០០លានរៀលទៀត ដែលមិនមែនជាបន្ទុកបុគ្គលិក គឺត្រូវបានគេកឹបកេងអស់យ៉ាង តិច២០០លានរៀល ហើយប្រាក់ដែលនៅសេសសល់ ទើបត្រូវបានគេយកទៅចំណាយលើ ការងារ រដ្ឋបាលនិងកិច្ចការផ្សេងៗ ហើយចំពោះប្រាក់ដែលគេកឹបកេង បានច្រើនជាងគេនៅឆ្នាំ២០១៤នេះ គឺប្រាក់សំរាប់ថែទាំ និងជួសជុល ដោយគេចំណាយអស់រហូតដល់ជាង ៣០០​លាន​រៀល ប៉ុន្តែការចំណាយ ជាក់ស្តែងលើការធ្វើរបងមន្ទីរ និងចាក់សាបក្នុងមន្ទីរ អស់ប្រាក់យ៉ាងច្រើនត្រឹម ១០០លានរៀល   តែប៉ុណ្ណោះ។ ដោយមានបញ្ហាបែបនេះ​ ទើបធ្វើអោយមន្ត្រីភាគច្រើន ​នៅក្នុងមន្ទីរខាងលើ​មិនពេញចិត្តទៅ​នឹង​ប្រធានរបស់ខ្លួននោះ។

សូមរំលឹកថានៅឆ្នាំ២០១៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកោះកុង មានគំរោងថវិកាជាតិសំរាប់ ចំណាយសរុប ៨២៧លានរៀល ក្នុងនោះជំពូក​៦០​មានចំនួន ១២០លានរៀល ជំពូក ៦១ មានចំនួន ៣៥០ លានរៀល ជំពូក៦២ មានចំនួន៨០ លានរៀល និងជំពូក៦៤មានថវិកាចំនួន២៧៧លានរៀល។ សំរាប់ការ ចំណាយជាក់ស្តែង ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ២០១៤ គឺមន្ទីរខាងលើ បានចំណាយថវិកាសរុបអស់ជិត ៨០០លានរៀល ហើយការចំណាយដែលនៅសល់នេះ មិនមែនលោកប្រធានមន្ទីរ និងបក្ខពួករបស់គាត់ ចង់ទុក្ខអោយសល់ទេ ប៉ុន្តែដោយសារនិតិវិធីហិរិញ្ញវត្ថុតែប៉ុណ្ណោះ។

ដោយសារតែមានភាពអយុត្តិធម៌ និងអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ នៅមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកោះកុង មន្ត្រីជាច្រើនបានសូមណូមពរ អោយលោកស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង អង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតលើការ ចំណាយថវិកាជាតិ និងការតែង​តាំង​កូនស្រី របស់លោកប្រធានមន្ទីរ អោយក្លាយជាអនុប្រធានមន្ទីរនោះ តើពិតជាត្រឹមត្រូវឬយ៉ាងណា ដើម្បីអោយមន្ត្រី ភាគច្រើនបានស្ងប់ចិត្ត៕

s

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.