Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រ័ត្ន ចាន់ណា មេបញ្ជាការរងប៉េអឹម ខេត្តត្បូងឃ្មុំពាក់ព័ន្ធនៅពីក្រោយក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើទៅយួនជាប្រចាំ !

ថ្មីៗ​នេះ​ព័ត៌មាន​ពឹ​ស្តារ​មួយ​ទម្លាយ​ចេញ​ដោយ​ផ្ទៃក្នុង​មន្ត្រី​ប៉េអឹម និង​ក្រុម​ឈ្មួញ​ឈើ​ផឹកស៊ី​សប្បាយ​បាន​ឱ្យ​ការិយា ល័យ​របស់​យើង​ដឹងថា គឺ​អតីតៈ​មេ​ឈ្មួញ​ព្រៃឈើ រ័ត្ន ចាន់ណា និង​បច្ចុប្បន្ន​ជា​មេបញ្ជាការរង​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​នេះ ត្រូវបាន​គេ​ទម្លាយ​ថា ជា​មេក្លោង​នៅ​ពីក្រោយ​ជំនួញ​បទល្មើស​ព្រៃឈើ​ដឹក​ចូលទៅ​ប្រទេស​យួន​ជា​ប្រចាំ​ទៀត​ផង ។​

​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់ឱ្យដឹង​ថា ឈ្មួញ​ឈើ​ដ៍​ល្បីល្បាញ រ័ត្ន ចាន់ណា​  ដែល​ជា​មេបញ្ជាការរង កង​រាជ​អាវុធ ហត្ថ ខេត្ត​ត្បូងឃ្មុំ ទើប​បង្កើតឡើង​ថ្មី គឺ​គាត់​ខ្លាំងក្លា​រឿង​ជំនួញ​បទល្មើស​ព្រៃឈើ​នេះ ដោយ​មនុស្ស​ជំនិត ២​នាក់ គឺ​ឈ្មោះ លីន និង​ឈ្មោះ វុ​ធ ឱ្យ​ចាំ​ប្រមូល​ទិញ និង​ដឹកជញ្ជូន​ឈើ​ប្រណីត​យ៉ាង​អនាធិបតេយ្យ ស្ទើរ​រាល់​យប់​ថ្ងៃ​  យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដូន​រ័ត្ន​, ច្រក​ទន្លេ​ចាម ច្រក​ចាន់​មូល​, ច្រក​បឹង​ជ្រោ​ង និង​ច្រក​ជាំ ក្រវៀន​… ជាដើម ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្តាប់​តូច ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា របស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា​ការណែនាំ របស់លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ផង​ទេ ។​

​បើ​តាម​ប្រភព​បាន​បញ្ជាក់​ឱ្យដឹងទៀតថា បន្ទាប់ពី​បាន​ឡើង ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ ពេលណា​មក គឺ​មេបញ្ជាការរង​ប៉េអឹម​រូបនេះ ក៍​បាន​ផ្លាស់ប្តូរ​រូបភាព​ពី​ការ «​រកស៊ី​ដឹក​ជញ្ជូន​ឈើ ដោយ​ខ្លួនឯង ទៅ​ជា​ការប្រើប្រាស់ ដៃជើង​កូនចៅ​ឱ្យ រកស៊ី​ដឹក​ជញ្ជូន​ឈើ​ជំនួស​ខ្លួន (​រ័ត្ន ចាន់ណា​) វិញ​» ។
​តាម​សកម្មភាព​របស់ រ័ត្ន ចាន់ណា គឺ​បិទ​បាំង​ដើម្បីឱ្យ​គេ​មើលឃើញ​ថា ខ្លួន (​រ័ត្ន ចាន់ណា ) លែង​រកស៊ី​ដឹក​ជញ្ជូន​ឈើ ដូច​កាល​នៅ​ធ្វើ​ជា​មន្ត្រី កងរាជអាវុធហត្ថ​ស្នាក់ការ ៧០១ ទៀតហើយ ។ ផ្ទុយទៅវិញ គេ​បាន​ដឹងថា មេបញ្ជាការរង រ័ត្ន ចាន់ណា នៅតែ និង​តែងតែបាន​ប្រើប្រាស់ មនុស្ស​ជំនិតៗ​របស់ខ្លួន ឱ្យ​រកស៊ី​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​យ៉ាង ទ្រង់ទ្រាយ​ធំ​ដដែល ។ ហើយ​ដោយ​មាន​រូប​គាត់ (​រ័ត្ន ចាន់ណា​) ជា​អ្នក​កាង​ពីក្រោយ​ខ្នង ចាំ​ជួយ​ដោះស្រាយ បញ្ហា​ទាំងឡាយ សម្របសម្រួល ជាមួយ​សមត្ថកិច្ច ពាក់ព័ន្ធ​គ្រប់​ជំនាញ ។​

​ប្រភព​ប្រជាពលរដ្ឋ​ថា មាន​មន្ត្រី​មួយចំនួន ក្នុង​ជួរ​កម្លាំងប្រដាប់អាវុធ បាននិងកំពុង​រកស៊ី ប្រព្រិត្តបទ​ល្មើស ព្រៃឈើ​ខុស​ច្បាប់ ជា​ការផ្ទុយ​ទាំងស្រុង ទៅ​នឹង​តួនាទី​របស់​ខ្លួន ដែល​ថ្នាក់លើ​បាន​ប្រគល់ជូន​… ជាក់ស្តែង​ដូចជា​ឈ្មោះ រ័ត្ន ចាន់ណា​មាន​តួនាទី​ជា​មន្ត្រី កងរាជអាវុធហត្ថ ស្នាក់ការ​សន្តិសុខ​លេខ ៧០១ អតីត ជាដើម ។

​លើសពីនេះ​ទៀត លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ក៍​តែង​បានធ្វើ ការណែនាំ ចំពោះ​មន្ត្រីៗ​កងរាជអាវុធហត្ថ នៅ​គ្រប់​លំដាប់ថ្នាក់ និង​គ្រប់​រាជធានី / ខេត្ត ជារឿយៗ …​មិន​ត្រូវ​ឃុប ឃិត​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដូច​ជា​បទល្មើស​ព្រៃឈើ​… ៘ ធ្វើឱ្យប៉ះពាល់​ដល់ កិត្តិយស​អង្គភាព ជាដាច់ខាត​… ។ ប៉ុន្តែ​ផ្ទុយ​ពី​នាយរង​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន ចាន់ណា នេះ​មិន​ដឹង​ជា​អាង​ស្អី បានជា​ហាន​បំពាន​បំរាម និង​អនុសាសន៍​របស់​នាយក​រដ​មន្ត្រី​បែប​នេះ មិនគួរ​បើ​ផ្ទៃ​ប្រទេស​មើលរំលង​នោះទេ ! ។​

​គួររម្លឹកថា កន្លងមក​លោក តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​  តែង បាន​អំពាវនាវ​ផង និង​ព្រមាន​ខ្លាំងៗ ជា​បន្តបន្ទាប់​ផង​ថា​… សូម​ឱ្យ​ថ្នាក់ដឹកនាំ​, មន្ត្រីរាជការ​ទាំងឡាយ និង​កងកម្លាំង​ប្រដាប់​  អាវុធ​គ្រប់​ប្រភេទ ត្រូវតែ​បញ្ឈប់ ឬ​ដក​ខ្លួន​ជា​បន្ទាន់​… កុំ​ឱ្យ​ជាប់​ពាក់ព័ន្ធ​នឹង បទល្មើស​ព្រៃឈើ​… បើ​មិន​អញ្ចឹងទេ នឹង​ត្រូវ​ដក​បុណ្យ​សក្តិ ឬ​ធ្លាក់​ពី​តំណែង​… ដែល​អាច​ឈាន​ដល់​ចាប់​ខ្លួន បញ្ជូនទៅ​ឱ្យ​តុលាការ កាត់ទោស​ដាក់គុក ជាមិនខាន​ទៀតផង ។

​ផ្ទុយទៅវិញ ចំពោះ​នាយរង​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន ចាន់ណា នេះ​មិន​ដឹង​ថា អាង​ស្អី ឬ​អាង​អំណាច​លុយ​ពុករលួយ​នោះ​កម្រិត​ណា​ក្នុង​ការចង​មាត់​មន្ត្រី​ជំនាញ​ឱ្យ​បិទ​បាំង បទល្មើស​នេះ​ប៉ិន​ណា​នោះទេ បាន​ជា​បុគ្គល​នេះ​ហ៊ាន​ជាន់ឈ្លី​ការណែនាំ​របស់​មេ​បញ្ជា​ប៉េអឹម​ផ្ទៃ​ប្រទេស និង​អនុសាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ព្រហើន​បែបនេះ ។ ដោយឡែក​ជុំវិញ​រឿង​ដ៏​អាម៉ាស់​មុខមាត់​ប៉េអឹម ថ្នាក់​ខេត្ត​ត្បូងឃ្មុំ​ទៅ​ក្នុង​ជំនួញ បទល្មើស​ព្រៃឈើ​ជាន់ឈ្លី​កំណែទម្រង់​រដ្ឋាភិបាល​បែបនេះ ព័ត៌មាន​ខាងលើ​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក វ៉ា សារិទ្ធ បាន​ឡើយ​ក្នុង​ថ្ងៃនេះ ។​/

437

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.