Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក លី ឈី​វ អនុប្រធាន​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត មេ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​ដ៏​មហិមា​

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពត​ក៏ដូចជា ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្ទឹងក្រែវ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ទឹកឈូ ខេត្ត​កំពត បានឱ្យដឹងថា មេ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ និង​ជួញដូរ​ឈើ​យ៉ាងសកម្ម​ក្នុង​ខេត្ត​កំពត ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ ។​

​ដោយឡែក ថ្មីៗ​នេះ អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ ,​អង្គការ​ការពា​ព្រៃឈើ​សត្វព្រៃ និង​បរិស្ថាន និង​អង្គការ​អភិរក្ស​ធនធាន​ធម្ម​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សុខា ប្រធាន​ក្រុមការងារ​, លោក ទូច ណូ​រ៉ា​, លោក បឿ​ង រដ្ឋា បាន​ចុះ​ទៅ​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស ឃើញថា មាន​ការកាប់បំផ្លាញ​ព្រៃឈើ​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ ដែល​មាន​អភិបាលស្រុក និង​លោក​អភិបាលរង​ខេត្ត​កំពត​មួយរូប នៅ​ពីក្រោយ​ខ្នង​ក្នុង​ការកាប់បំផ្លាញ​នេះ គឺ​ស្ថិតនៅ​ចំណុច​ស្ទឹង​កែវ ត្រពាំង​ភ្លាំង អង្គការ​យើងខ្ញុំ និង​បណ្តាញ​សម្ព័ន្ធ​សារព័ត៌មាន ក្លឹប​អ្នកកាសែត​ឯករាជ្យ និង​សមាគម​ឃ្លាំមើល​ពុំ​ទាន់​សុំ​ការបំភ្លឺ​ពី​លោក អភិបាលស្រុក​ទឹកឈូ អភិបាល​ស្រុក​ឈូក​បាន​ទេ ព្រោះ​ពុំ​ស្គាល់​លេខ ។ ម្យ៉ាងវិញទៀត អង្គការ​ទាំងអស់ ដែល​ចុះ​ឃ្លាំ​មើល​នោះ​បាន​ឃើញ​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាងខ្លាំង​ពី​មេ​ឈ្មួញ​មហាអំណាច លី ឈី​វ អនុប្រធាន​ការិយាល័យ​នគរបាល​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដោយ​ឈ្មោះ​នេះ​យក​តួនាទី បំផ្លាញ​ធនធានធម្មជាតិ ដោយ​ឈ្មោះ លោក អ៊ូ ហៃ អតីត​ស្នងការ​ខេត្ត​កំពត មក​គំរាម​សមត្ថកិច្ច ។​

​ជាក់ស្តែង​នៅ​ថ្ងៃទី ១២ ខែ​មករា ឆ្នាំ​២០១៥ ក្រុម​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ ដឹកនាំ​ដោយ​លោក ពេ​ជ គឿន ប្រធាន​ស្នាក់ការ​អង្គការ​ខេត្ត​កំពត បាន​ចុះ​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ បាន​ប្រទះ ឃើញ​ឈើ​អារ​ចំនួន​ជាង ១៧​ម៉ែត្រគូប ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឺកឈូ ខេត្ត​កំពត ហើយ​បាន​រាយការណ៍ ជូន​លោក ហ៊ុន សុខា ប្រធាន​ស្នាក់ការ​កណ្តាល​រួច​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​បរិស្ថាន ។ ហើយ​កម្លាំង​បរិស្ថាន​ក៏បាន ចុះ​ទៅដល់​ទី​តាំង​ភ្លាមៗ​ដែរ ដោយ​ពុំមាន​លទ្ធភាព​ដឹក​ជញ្ចូន​ឈើ​មក​រក្សាទុក មន្ទីរ​បរិស្ថាន​ខេត្ត​ក៏បាន​សម្រេច​ដុត ឈើ​នោះ​ចោល​តែ​ម្តង ។

​បញ្ចប់​បេសកកម្ម​នោះ​លោក ហ៊ុន សុខា បាន​ជូន​រង្វាន់​ដល់​មន្ត្រី​បរិស្ថាន​ឧទ្យាន​ជាតិ​ចំនួន ២០០​ដុល្លារ ជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ស្រឡាញ់​ធនធានធម្មជាតិ​ហើយក៏​បាន​ធ្វើ​របាយការណ៍​នេះ​ជូន​លោក​ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្តកំពត ដើម្បី​ឱ្យ​ចាត់កា​រលោក លី ឈី​វ មេ​ឈ្មួញ មហាអំណាច​នេះ​តាម​ផ្លូវច្បាប់ ។ ហើយ​អង្គការ​ទាំងអស់​សំណូមពរ​ឱ្យ​លោកស្នងការ​នគរបាល​ខេត្ត​កំពត មេត្តា​មើល​ឈ្មោះ លី ឈី​វ នោះ​ផង ព្រោះ​យក​ស្បែក​យកឈ្មោះ​លោក អ៊ូ ហៃ ដើរ​គំរាម​គេឯង ដោយ​អាង​លុយ​ពី​ការជួញដូរ​ឈើ​រាប់សិប​ឆ្នាំនេះ ។ ព្រមទាំង​គំរាម​សម្លាប់​មន្ត្រី​អង្គការ​ថែមទៀត​ផង ៕

a84

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.