Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រសួងមហាផ្ទៃ គួរតែពិនិត្យទង្វើអសកម្មពុករលួយរបស់ស័ក្តិ ៥ សៅ ប៊ុនរិទ្ធ ផង !

ថ្មីៗ​នេះ​តាំងពី​ផ្លាស់​ចេញ​ពី​ច្រក​អន្តរជាតិ​ព្រំដែន​ខ្មែរ​-​សៀម អូរជ្រៅ ប៉ោយ​ប៉ែត គេ​ឃើញ​មេ​អន្តោប្រវេសន៍ ដូង សៅ ប៊ុន​រិទ្ធិ កំពុង​សម្ងំសុខ​យ៉ាង​ត្រូវប៉ាន់​ជាមួយ​ឈ្មួញ​បទល្មើស​ឆ្លងដែន និង​កម្មករ ពលករ​ឆ្លងដែន​ខុសច្បាប់ បំផុត ។​

​បញ្ហា​នេះ គឺ​ដោយសារ​ការធូររលុង​របស់លោក សៅ ប៊ុន​រិទ្ធិ បែរ​ជា​រឹតត្បិត​ឃុបឃិត​ចង់បាន​ចំណូល​មួយ របៀប​ជិះសេះ​លែងដៃ​ដូច​កាល​នៅ​ជា​អតីត​មេ​អន្តោប្រវេសន៍​ច្រកទ្វារ​ក្រុង​ប៉ោយប៉ែត ដែល​គាត់​ធ្លាប់​តែ​អង្គុយ​ចាំ កើប​លុយ​បទល្មើស​កម្មករ និង​ប្រជាពលរដ្ឋ​នាំ​ទំនិញ​ឆ្លងដែន​យ៉ាង​អនាធិបតេយ្យ​នោះ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ជំនាញ​របស់​គាត់ (​សៅ ប៊ុន​រិទ្ធិ​)​ដែល​ចង់​រក្សា​តំណែង​ឱ្យ​ស្ថិតស្ថេរ​ទៀត​នោះ ដូច្នេះ​ដាច់ ខាត​គាត់​ត្រូវតែ​កេណ្ឌ​ប្រមូល​មេ​ឈ្មួញ​បទល្មើស​ទំនិញគេចពន្ធ និង​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​មក​ធ្វើជា​ឈ្នាន់​ដើម​ទន់ ទុក​ដើម្បី​កោសរូស​គាប​ជម្រិត​យក​លុយ​បទល្មើស​យ៉ាង​អសមត្ថភាព​បំផុត​ពី​លើ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋា​ភិ បាល ។ ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មិន​គួរ​ក្រសួងមហាផ្ទៃ បណ្តែតបណ្តោយ​ឱ្យ​លោក សៅ ប៊ុន​រិទ្ធិ ធ្វើ​ការងារ​តាម​របៀប​ជិះសេះ​លែងដៃ ឬ​កន្ទេល​ធំ​ប្រឡំ​ដេកត​ទៅ​ទៀត​តាមតែ​ទំនើងចិត្ត​នោះទេ ។​

​ផ្ទុយទៅវិញ ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​នៅ​ប្រទេស​ថៃ ក៏​បាន​ត្រឡប់​មក​វិញ តាម​ច្រក អន្តរជាតិ​ដូង នេះ​តាមរយៈ​ក្រុម​មេខ្យល់ ហើយ​បាន​ពួក​ក្រុម​ប៉ូលិស​ប៉ុស្តិ៍​ខាងមុខ​ហៅ​ពួកគាត់​ឱ្យ​ចូល​រួច ឆែកឆេរ​រក លិខិតឆ្លងដែន ហើយ​នោះ​បែរ​ជា​ពួកគេ​បង្ខំ​ឱ្យ​ពួកគាត់​បង់ប្រាក់ ៥០០​បាត -១០០០​បាត តាមតែ​ទំនើងចិត្ត ។ ហើយ​គេ​មិនដឹងថា តើ​លុយ​ដែល​ពួកគេ​តម្រុវ​យកនេះ​ថ្លៃ​អ្វី​នោះ​ទេ ?
​ហើយ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ដែល​ពួកគាត់​ទៅ​ខុសច្បាប់ ឬ​ក៏​ទៅ​មាន​ច្បាប់​ដែល​ផុតកំណត់​លិខិត ឆ្លងដែន ពេល​ដែល​ពួកគាត់ ឆ្លង​ចូល​មក​ដី​ខ្មែរ​ក៏​ត្រូវ​ពួកគេ (​កូនចៅ​របស់ លោក សៅ ប៊ុន​រិទ្ធិ នោះ​)​ហៅ​សួរ ឬ​ចាប់បញ្ជូន​ចូល​ប៉ុស្តិ៍​ដើម្បី​ជម្រិត​យកលុយ​ចាប់ពី ២០០​បាត ទៅ ៣០០​បាត តាមតែ​ទំនើងចិត្ត ។ មិន​គួរ​កើត​មាន​ទង្វើ​បែប​នេះ​ទាល់តែសោះ ។

​ប្រភព​ជុំវិញ​នៅ​កន្លែង​ច្រកទ្វារ​អន្តរជាតិ​ដូង​បាន​រិះគន់​ទង្វើ​របស់​ក្រុម​ប៉ូលិស​ដែល​ដាក់​កៅអី​មុខ​ប៉ុស្តិ៍​ចាំ​ឃាត់​សួរ​អ្នកធ្វើដំណើរ​ចេញ​ចូល​ព្រំដែន​ខ្មែរ​-​ថៃ ហើយ​អ្នក​ដែល​គេ​សង្ស័យ ចាប់​បញ្ចូល​ប៉ុស្តិ៍​រួច​ជម្រិត​យកលុយ អ្វីដែល ពួកគេ​ធ្វើ​សព្វថ្ងៃនេះ ហាក់ដូចជា កំពុង​ហែក​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​ចោល ឬ​បំបាក់មុខ​អគ្គស្នងការ​នគរបាល ជាតិ​យ៉ាង​ចេញមុខ​បំផុត ដែល​គួរតែ​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល ជាតិ នេ​ត សាវឿន និង​អគ្គនាយក​អន្តោប្រវេសន៍ សុខ ផល មាន​វិធានការ​ស្រាវជ្រាវ​ជា​បន្ទាន់​ផង ។​/

sokphal_saobunrith2-150x105
​ដោយ​ ៖ នាង​ដូង​

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.