Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ ស្មៀន រ៉េត​ និង​លោក ហ៊ ផល្លី​ រងការ​ចោទ​ប្រកាន់​ថា​​ បាន​បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​ឳរ៉ាល់

កំពង់ស្ពឺៈ បទល្មើស​ព្រៃឈើ​ ស្រុក​ឳរ៉ាល់​នៅ​តែបន្ត​កើត​មាន​ឡើង​ឥត​ដាច់​ ចំណែក​ឯ​ព្រៃឈើ​ និង​ជំរក​សត្វព្រៃ​ស្រុក​ឳរ៉ាល់​កាន់​តែ​ហិន​ហោច​ទៅ​ ដែល​នឹង​ត្រូវ​សាប​សូន្យ​​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ ដោយ​សារ​តែ​អ្នក​ដែល​មាន​តួនាទី​ថែរក្សា​ព្រៃឈើ​បែរ​ជា​ឃុប​ឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​ព្រៃឈើល្មើស​ច្បាប់ទៅ​វិញ។

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ស្រុក​ឳរ៉ាល់​ដែល​ស្រលាញ់​នូវ​សម្បត្តិ​ធនធាន​ធម្មជាតិ​បាន​ឲ្យ​ដឹង​ថា​​ ព្រៃឈើ​ក្នុង​ស្រុក​របស់​ពួកគាត់​កំពុ​ងតែ​​រលាយ​ហិន​ហោច​ បន្តិច​ម្តង​ៗ ដោយ​សា​រ​តែមាន​មន្ត្រី​ពុក​រលួយ​មួយ​ចំនួន​ដែល​បើក​ដៃ​ឲ្យ​ ក្រុម​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ​តាម​តែអំពើចិត្ត​ ដោយគ្មាន​គិត​ពី​ជាតិ​ គឺគិត​តែ​ប្រយោជន៍​ផ្ទាល់​​ខ្លួន។ ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា​ ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​​ត្រពាំង​ជោរ​​ ដែល​មាន​លោក​ ស្មៀន​ រ៉េត​ ជានាយ​សង្កាត់​ និង​លោក​ ហ៊ ផល្លី នាយសង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ថ្ពង​ ដែល​មាន​ស្នាក់​ការ​​ឈរ​ជើង​ការ​ពារ​បទល្មើស​ព្រៃឈើ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៤ បែរ​ជា​មិន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ តែ​បែរ​ជា​បើក​ដៃ​ឲ្យ​ក្រុម​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ កាប់​បំផ្លាញ​និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ យ៉ាង​សប្បាយ​រីករាយ​ដោយ​មិន​គោរព​នូវ​បទ​បញ្ជារ​លេខ​០១ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ បន្តិច​ណា​ឡើយ​។

បើទោះ​បី​ជា​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ឬ​ប្រជាពលរដ្ឋ​រាយ​ការណ៍​ពី​បទល្មើស​ព្រៃឈើ​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ ស្មៀន រ៉េត​ និង​លោក​ ហ៊ ផល្លី​ នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើថ្ពង​ មិន​ខ្វល់​ខ្វាយ​បង្ក្រាប​ដែរ គឺ​គិត​សំខាន់​តែ​លើ​ការ​បង់​លុយ​របស់​ក្រុម​ឈ្មួញ​ជូន​លោក​ បាន​គ្រប់​ចំនួន​គឺ​វា​រួច​ស្រេច​ទៅ​ហើយ​។

ប្រជាពលរដ្ឋ​បានបន្ថែម​ឲ្យ​ដឹង​ទៀត​ថា​​ ជា​រៀង​រាល់​ថ្ងៃយប់​ មាន​ឈើ​ប្រណិត​ជាច្រើន​ប្រភេទ​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹកចេញ​​​តាម​តំបន់​របស់​លោក​ តែ​ពួក​លោក​មិន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ទេ​ បែ​រជា​ឃុប​ឃិត​គ្នា​ជាមួយ​អ្នក​កាង​ឈើ​ និង​អ្នក​រត់​ការ​បង់​ផ្លូវ​ទៅ​វិញ។​ រីឯ​ប្រភេទ​ឈើ​ដែល​ប្រជាពលរដ្ឋ​ដឹកធ្វើ​ផ្ទះ​វិញ​ គឺ​ចាំ​បាច់​ត្រូវ​ចូល​បង់​ប្រាក់ក្នុង​ស្នាក់​ការ​របស់​លោក​ទាំង​ពីរ​ ចាប់​ពី​៣៥ម៉ឺនរៀល ទៅ​៤៥ម៉ឺន​រៀល​​ ក្នុង​មួយ​គោ​យន្ត​ តែ​ប្រសិនបើ​ជា​ឈើ​ប្រណិត​វិញ​គឺ​បង់​ទ្វេ​ដង​ទើប​ពួក​លោក​ អនុញ្ញាត​ឲ្យ​ដឹក​ឆ្លង​កាត់៕

kps1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.