Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

Youtube អាច​នឹង​​​ព្រលឹង​ចុង​សក់​ដោយ​សារ Facebook កំពុង​លួច​ទស្សនិកជន​​ទស្សនា​វីដេអូ​ខ្លួន​​ជា​បណ្ដើរៗ

យោង​តាម​ការ​ស្រង់​ចរាចរណ៍​បើក​មើល និង ​ចែករំលែក​វីដេអូ​ពាក់ព័ន្ធ​បុណ្យណូអែល ​មួយ​ដែល​មាន​ ចំណងជើង​ថា John Lewis Christmas Advert2014 ឃើញ​ថា នៅ​លើ Facebook ទទួល​បាន​ការ​ទស្សនា និង​ចែករំលែក​វីដេអូ​នេះ ច្រើន​ជាង​នៅ​លើ​បណ្ដាញ​វីដេអូ Youtube ទៅ​ទៀត។ នេះ​ជា​សញ្ញាណ កាន់​តែ​ជោគជ័យ​មួយ​ទៀត​របស់ Facebook ដោយ​មិន​គ្រាន់​តែ​បម្រើ​មនុស្ស​ឱ្យ​មាន​ភាព​ងាយស្រួល​ទាក់ទង​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ upload ក៏​ដូច​ជា share វីដេអូ​នា​ពេល​បច្ចុប្បន្ន​កាន់​តែ​ផុលផុស​មាន​ចំនួន​ច្រើន​ឡើងៗ។

វីដេអូ​របស់ John Lewis ដែល​ទើប​បាន​បង្ហោះ​នៅ​លើ​អ៊ីនធឺណិត​កាល​ពី​ពេល​ថ្មីៗ​នេះ រយៈពេល​តែ ២៤ម៉ោង​ប៉ុណ្ណោះ គឺ​ទទួល​បាន​ការ​ចែកចាយ (share) យ៉ាង​ច្រើន​គឺ២០២ ៩៥៣​ដងនៅ​លើ​បណ្ដាញ​សង្គម​នានា។ នេះ​ដោយ​ផ្អែក​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​វីដេអូ Unruly។ វីដេអូ​ក្រោម​ឈ្មោះ “Bear and the Hare នៅ​ឆ្នាំ២០១៣ របស់ John Lewis គឺ​ទទួល​បាន​ត្រឹម ១៩៨ ២៤៤ share”។

… អ្នក​ប្រើ​​ Facebook ​​នាំ​គ្នា​​លេង​កម្មវិធី​ទស្សន៍ទាយ​ទ្រព្យសម្បត្តិ​អនាគត និង​រៀបការ​​ព្រោងព្រាត មាន​អ្វី​ពិសេស? …

វីដេអូ​របស់ John Lewis កាល​ពី​ឆ្នាំ​ទៅ ពុំ​ត្រូវ​បាន​បង្ហោះ (upload) ចូល​ក្នុង​គេហទំព័រ Facebook នោះ​ទេ ពោល​គឺ​មាន​តែ​នៅ​លើ Youtube ប៉ុណ្ណោះ។ រីឯ ឆ្នាំ២០១៤​ នេះ​វិញ Facebook បាន​ក្លាយ​ជា​បណ្ដាញ​មួយ​ក្នុង​ការ​បង្ហោះ​ជូន​សាធារណជន​ទស្សនា​ផង​ដែរ ក្រៅ​ពី youtube។ យ៉ាងណា វីដេអូ​របស់ John Lweis នៅ​លើ Youtube គឺ​មាន​ចំនួន​មើល (views) ចំនួន ៤,១លាន​ដង ច្រើន​ជាង Facebook ដែល​មាន​ត្រឹម ២,៨លាន​ដង ពោល​គឺ​យក​បាន ៤០% នៃ​បណ្ដាញ Youtube។

ក៏​ប៉ុន្តែ​សម្រាប់​ការ​គាំទ្រ​ដោយ​ការ​ចែករំលែក​នៅ​លើ Facebook គឺ​មាន ១៥៦ ០៦៣ share ច្រើន​ជាង Youtube ដែល​មាន ៤៦ ៨៩០share (គិត​ត្រឹម​ម៉ោង ៩ព្រឹក កាល​ពី​ថ្ងៃ​សុក្រ ម៉ោង​ក្រៅ​ប្រទេស)។ បើ​គិត​ជា​អត្រា​ឈ្នះ​ចាញ់​នៃ​ការ​ចែកចាយ (share) ឃើញ​ថា Facebook បាន​ក្ដាប់​ចំណែក ៧៦,៩% ច្រើន​ជាង youtube ទៅ​ទៀត (រយៈពេល ២៤ម៉ោង)។

… Facebook កាន់​តែ​ពង្រឹង​​​​សុវត្ថិភាព​ខ្ពស់ ដើម្បី​​​ផ្ដល់​ដំណឹង​ទៅ​​ User ភ្លាមៗ​ពេល​ Hacker​ លួច​លេខ​សម្ងាត់​! …

សម្រាប់​អ្នក​ធ្វើកា​រ​​​​​ផ្នែក​ទីផ្សារ​ឱ្យ​ដឹង​ថា ការ​ចែកចាយ (share) គឺ​មាន​សារប្រយោជន៍​ខ្លាំង​​ជាង​ការ​ចុច​បើក​មើល (view) ទៅទៀត។ ចំណែក​ឯ​អត្រា​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ចំនួន​អ្នក​ចុច​មើល​បន្ទាប់​ពី share ឃើញ​ថា Facebook មាន ​៥,៦៦% ខណៈ​ដែល Youtube មាន​ត្រឹម ១,១៤% ចំពោះ​វីដេអូ​របស់ John Lewis។ នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា Facebook កាន់​តែ​មាន​សាច់ដុំ​ធំៗ​មិន​ត្រឹមតែ​ជា​បណ្ដាញ​សង្គម​ងាយស្រួល​ទាក់ទង​រវាង​គ្នា តែ​ក៏​ជា​កន្លែង​ផ្ទុក​មាតិកា​វីដេអូ​ដែល​មាន​ការ​គាំទ្រ​ទស្សនា​រឹតតែ​ច្រើន​ឡើង​នា​ពេល​បច្ចុប្បន្ន។

ផ្អែក​តាម​គេហទំព័រ​ត្រួតពិនិត្យ​ចរាចរណ៍​ចំណែក​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Socialbackers បាន​បង្ហាញ​ក្រាប​ខ្សែ​ស្ដី​អំពី​ការ​កើន​ឡើង​ប្រជាប្រិយភាព​ចំពោះ​ការ​ទស្សនា និង​ចែករំលែក​វីដេអូ។ ក្នុង​នោះ​ថ្វីត្បិត​ខ្សែ​ក្រាប Facebook ស្ថិត​នៅ​ពីក្រោម Youtube ក៏​ដោយ តែ​បើ​ប្រៀបធៀប​នឹង​សំទុះ​ការ​កើន​ឡើង​នៃ​ការ Share គឺ Facebook មាន​សភាព​ល្អ​ជាង Youtube (គិត​ពី​ខែ​មករា ឆ្នាំ២០១៤ ដល់​ខែ​កញ្ញា ឆ្នាំ២០១៤)។

ក្នុង​ខែ​កញ្ញា​កន្លង​ទៅ ព្រឹត្តិបត្រ​ព័ត៌មាន The Wall Street បាន​រាយការណ៍​ថា Facebook កំពុង​បោះពួយ​ចង់​ប្រជែង​យក​ការ​គាំទ្រ​ពី Youtube និង​បង្កើត​ចំណូល​ចេញ​ពី​ការ​ផ្សព្វផ្សាយ​តាម​វីដេអូ​ផង​ដែរ។ ឥឡូវ​នេះ គឺ​កាន់​តែ​ច្បាស់​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​គម្រោង​ពាក់ព័ន្ធ​វីដេអូ​របស់ Facebook ដែល​ក្រុមហ៊ុន​បាន​ប្រកាស​តាំង​ពី​ខែ​កញ្ញា ចាប់​តាំង​ពី​ពេល​មាតិកា​វីដេអូ​លើ Facebook មាន​ការ​គាំទ្រ​ខ្លាំង​ឡើង​រហូត​មាន​អ្នក​ចុច​ទស្សនា (view) ដល់​ទៅ ១ពាន់លាន​ដង​ក្នុង​មួយ​ថ្ងៃៗ៕

… Facebook កំពុង​ប្រឡូក​​ចូល​​វិស័យ​ថែទាំ​សុខភាព​ដូច Apple និង Google ដែរ​ហើយ! …

 

mainimage1316

 

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.