Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ជនជាតិ​យួន​ធ្វើ​សកម្ម​ភាព​​នេសាទ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្ត​កំពង់​ចាម​

ស្រប​ពេលដែល​លោក ណៅ ធួក មេ​រដ្ឋ​បាល​ជល​ផល​កំពុង​អួត​​អាង​ពី​ស្នា​ដៃ​បង្ក្រាប​បទល្មើស​នេសាទ​នោះ គឺ​បទល្មើស​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្ត​កំពង់​ចាម ដែល​មាន​លោក លន់​ លឹមថៃ ជា​អភិបាល​ខេត្ត​។ ប្រជា​ពលរដ្ឋ​រស់​នៅ​ស្រុក​ព្រៃឈ​ និង​ស្រុក​កំពង់​​សៀម ខេត្ត​កំពង់​ចាម​ បាន​ឲ្យ​ដឹង​ថា សកម្មភាព​នេសាទ​ខុស​ច្បាប់​របស់​ជន​ជាតិយួន​នៅ​ក្នុង​បឹងធំ កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​មុខ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ពួកគាត់​។ ប្រជា​ពលរដ្ឋ​​ក្នុង​ស្រុកព្រៃឈ បាន​ឲ្យ​ដឹង​ថា មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​រដ្ឋ​បាល​ជល​ផល មិន​ដែល​ចាត់​វិធានការ​ទប់​ស្កាត់​បទល្មើ​សនេសាទ​ ដែល​ប្រ​ព្រឹត្ត​ដោយ​ជនជាតិ​យួននោះ​ទេ។

ប្រជា​ពលរដ្ឋ​រស់នៅ​ឃុំ​មៀន ស្រុក​ព្រៃឈ ខេត្ត​កំពង់​ចាម បាន​ឲ្យ​ដឹង​ថា ពេលដែលពួកគាត់​ទៅ​ដាក់មង​ រាយ​សន្ទូច នៅ​ក្នុង​បឹង​ធំ តែង​តែ​​ជួប​ជនជាតិយួន​ជា​ច្រើន​នាក់ ធ្វើ​សកម្មភាព​នេសាទ​ដោយ​ប្រើ​​ឧបករណ៍​ខុស​ច្បាប់​។ ប្រជា​ពលរដ្ឋ​ទាំងនោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ធន​ធានត្រី​ក្នុងបឹង​ធំ​​​អាច​វិនាស​ហិន​ហោច​ចៀសមិន​ផុត​ឡើយ​ ពីព្រោះ​ឧប​ករណ៍​ដែលជនជាតិយួនប្រើ​នោះ​ គឺអួន​ក្រឡាញឹក​ក្នុងមួយ​វង់ៗ​មាន​ប្រ​វែង​ប្រ​មាណជា២០០ម៉ែត្រ​ និងម៉ាស៊ីន​ខ្យល់​ផង​ដាក់​​អូសទាំង​យប់ទាំង​​ថ្ងៃ​។ ប្រជា​ពលរដ្ឋ​បាន​ត្អូញត្អែរថា មុខ​របរនេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ពួកគាត់​ ស្ទើរ​តែ​បញ្ចប់​ទៅហើយ ព្រោះ​ធន​ធាន​មច្ឆ​ជាតិ ក្នុង​បឹង​ធំត្រូវ​មន្ត្រីអាជ្ញាធរ​និង​សមត្ថ​កិច្ច​ពុករលួយ​បើកដៃឲ្យ​ជន​ជាតិ​យួន​បំផ្លាញ​តាម​ចិត្ត​។

ភស្តុតាង​ជាក់ស្តែង​នៃបទ​ល្មើសនេសាទ​ខុសច្បាប់​នោះ គឺកាលពីថ្ងៃទី​០៨ ខែ​វិច្ឆិកា​ ឆ្នាំ២០១៤ ប្រជា​សហគមន៍​នេសាទឃុំ​មៀន បានបង្ក្រាបអួន​ខ្នាត​ធំ ពី ១៥០ម៉ែត្រ ទៅ២០០ម៉ែត្រ ចំនួន២វង់​ ម៉ាស៊ីន​កាណូត​២គ្រឿង​ ម៉ាស៊ីនខ្យល់​២គ្រឿង និ​ងមនុស្ស​សុទ្ធ​តែ​ជនជាតិយួន​ប្រ​មាណ​១០នាក់​។ ប្រជា​ពលរដ្ឋ​ក្នុងឃុំ​មៀន បានអំពាវនាវ​ឲ្យ​លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម​និង​លោក ណៅ ធួក ដែលជា​មេរដ្ឋ​បាលជល​ផល​ចាត់​វិធាន​ការ​ទប់​ស្កាត់​បទល្មើស​ជា​បន្ទាន់បំ​ផុត​ ព្រោះ​រយៈពេល​ប៉ុន្មានថ្ងៃ​កន្លងទៅនេះ​​ ជន​ជាតិ​យួន​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​តាមអំពើចិត្ត​ ដោយ​សារ​តែមានការ​បើកដៃ​ពី​មន្ត្រីអាជ្ញាធរ​និង​សមត្ថ​កិច្ច​ពុករលួយ​៕

លន់-លឹមថៃ1

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.