Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​គ្មាន​ប្រណី​ទីបំផុត​ត្រូវ​ចូល​អន្ទាក់​ប៉ូលីស​

បាត់ដំបង៖ក្រុមក្មេងទំនើងចំនួន 3 នាក់ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលក្រុងបាត់ដំបងដេញក្របួចបានចំនួនពីរនាក់កាលពីវេលាម៉ោង 10 និង 20 នាទី យប់ថ្ងៃទី 6-11-14 ត្រង់ចំនុចព្រៃកូនខ្លា ក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងបន្ទាប់ពីក្រុមនេះបានប្រើប្រាស់ ដាវសាំម៉ូរ៉ៃចំនួនពីរដើមជិះម៉ូតូដេញកាប់លើជនរងគ្រោះនៅចំនុចភូមិអូរតាគាំ 1 សង្កាត់ទួលតាឯករួចមក។

តាមការអះអាងពីលោក ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌបានអោយដឹងថា នៅមុនពេលកើតហេតុមានក្រុមក្មេងចំនួន 3 នាក់ដែលបានប្រើប្រាស់ម៉ូតូម៉ាក Dream ព៌ណខ្មៅស៊ែរីឆ្នាំ 2014 ពាក់ស្លាកលេខបាត់ដំបង 1Q 6228 បានដកដាវសាំម៉ូរ៉ៃចំនួនពីរដើមដោយពួកគេបានបើកដេញម៉ូតូមួយគ្រឿងទៀតម៉ាក Icon ព៌ណសខៀវពាក់ស្លាកលេខ ពោធិសាត់ 1E 1020 ដែលកំពុងជិះគ្នា 3 នាក់ដូចគ្នាក្នុងទិសដៅពីចំនុចពេទ្យព 2 ទៅភូមិអូរតាគាំ 1 ។លោកនាយផ្នែកបានបន្តទៀតថា លុះទៅដល់ចំនុចកើតហេតុជនរងគ្រោះក៏បានដួលម៉ូតូដោយឃើញសភាពការដូចជាមិនស្រួលក៏បានរត់យករួចខ្លួនតែម្តងចំណែកម៉ូតូដែលនៅទីនោះត្រូវក្រុមក្មេងបង្កកាប់ចិញ្ច្រាំខ្ទេចខ្ទីអស់ជាច្រើនកន្លែង. ។ ភ្លាមៗសមត្ថកិច្ចនៃអធិការនគរបាលក្រុងបាត់ដំបងបានចេញប្រតិបត្តិការតាមប្រមាញ់ក្រុមនេះរហូតធ្វើការឃាត់ខ្លួនបានចំនួនពីរនាក់នាំមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។

ទន្ទឹមនឹងមានការដាក់ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះថា វុទ្ធី ផងនោះជនសង្ស័យដែលមានឈ្មោះ អឿម ចាន់រស្មី ភេទប្រុស អាយុ 18 ឆ្នាំរស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯកនិងឈ្មោះ ជាន សុវណ្ណារ័ត្ន ភេទប្រុស អាយុ 18 ឆ្នាំរស់នៅភូមិអញ្ចាញ សង្កាត់ អូរចារ បានសារភាពថាបក្សពួករបស់គេម្នាក់ទៀតដែលបានរត់រួចមានឈ្មោះ តេះ ភេទប្រុស អាយុ 18 ឆ្នាំមានទីលំនៅមិនពិតប្រាកដ ចំណែកការដេញកាប់នេះដោយសារតែពួកគេបានតាមរកមុខសញ្ញាដែលធ្លាប់ទំនាស់គ្នាពីលើកមុនហើយជិះ Icon សខៀវដូចគ្នាប៉ុន្តែក្រោយពេលកាប់រួចទើបដឹងថាជាការភ័ន្តច្រឡំសោះ. ។

ពាក់ព័ន្ធនឹងបញ្ហានេះបើជនរងគ្រោះរត់មិនទាន់ទេនោះវាគឺជាករណីប៉ុនប៉ងមនុស្សឃាតដោយចេតនាហើយ ប៉ុន្តែពេលដែលមនុស្សរត់រួចពួកគេបានកាប់ ទៅលើម៉ូតូវិញដូច្នេះវាបានប្រែក្លាយទៅជាបទ ធ្វើអោយខូចខាតដោយ ចេតនាវិញ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនទាំងពីរនាក់ព្រមទាំងដាវសាំម៉ូរ៉ៃចំនួនពីរដើមផងនោះទៅកាន់សាលាដំបូងខេត្តហើយដើម្បីចាត់ការទៅតាមផ្លូវច្បាប់2014-11-08_080918

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.