Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អូ​បា​ម៉ា​សន្យា​សហការ​ជាមួយពួក​សាធារណៈរដ្ឋ​ បន្ទាប់​ពីបាត់បង់​សំឡេង​នៅ​ព្រឹទ្ធសភា

លោក​បា​រ៉ាក់​អូបា​ម៉ា ដែលគណបក្ស​ប្រជាធិបតេយ្យ​របស់​លោក បាត់បង់​អាសនៈ​មួយចំនួន​ទៅ​លើគណបក្ស​សាធារណៈរដ្ឋ​ នៅក្នុង​ការបោះឆ្នោត​ពាក់ កណ្ដាល​អាណត្តិ សន្យាសហការ​ជាមួយក្រុមបក្សប្រឆាំង បើទោះជាលោកព្រមាន​ពី​ការប្រើ​សិទ្ធិ​ជំទាស់ក្នុងឋានៈ​ជា​ប្រធានាធិបតី​ក៏ដោយ​។​

ការសន្យា​របស់​លោក​អូ​បា​ម៉ា​បាន​ធ្វើឡើង បន្ទាប់​ពីគណបក្សរបស់លោកបាត់បង់ឱ​កាសធ្វើជា​ប្រធាន​ព្រឹទ្ធសភាដ៏មានអំណាច ហើយ​ការ​បោះឆ្នោត​ព្រឹទ្ធ សភា ​និង​សភាពាក់កណ្ដាល​អាណត្តិ កាលពី​ថ្ងៃ​អង្គារ គណបក្សប្រជាធិបតេយ្យរបស់លោក បាន​របូត​អាសនៈ​ចំនួន៧ ដែលធ្វើឲ្យគណបក្សប្រឆាំង​ គឺ​គណ​បក្ស​សាធារណៈរដ្ឋបាន ៥២អាសនៈ ហើយក្លាយ​ជា​សំឡេងភាគច្រើន និង​ជា​ប្រធានព្រឹទ្ធសភា។​

​លោក​ប្រធានា​ធិបតី បញ្ចាក់​ថាលោក​ពិតជា​មានឆន្ទៈយ៉ាង​ពិតប្រាកដ ដើម្បី​សហការ​ជាមួយគណបក្សសាធារណៈរដ្ឋ ទាំងស្ថាប័នព្រឹទ្ធសភា និង​សភា គឺ​ធ្វើ​យ៉ាងណា ឲ្យអាណត្តិ​របស់​លោក​មាន​កិច្ចសហការ​គ្នា​ល្អ​ប្រសើរ។ ប៉ុន្តែ​លោក​ព្រមានថា ពេលខ្លះលោក​ត្រូវប្រើ​សិទ្ធ​ជំទាស់ករណីអ្វីមួយ ដែល​ស្ថិត​ក្នុង​ស្ថានភាពជាប់គាំង ព្រោះឋានៈ​ជាប្រធានាធិបតីដែល​ធានាដោយ​រដ្ឋធម្មនុញ្ញ​។​ តែ​ជាមួយ​គ្នា​នេះ លោក​សារភាពថា​ការ​ចាញ់ឆ្នោតនៅ​ព្រឹទ្ធសភា គឺជាការឈឺចាប់​មួយរបស់លោក។ លោក​បាន​ហៅ​ព្រឹត្តិការណ៍នេះ​ថា រាត្រីសួស្ដី «Good Night»​។

ការបោះឆ្នោតព្រឹទ្ធសភា និង​សភាពាក់ណ្ដាល​អាណត្តិ នៅ​ថ្ងៃ​៤ ខែវិច្ឆិកា គណបក្សសាធារណៈរដ្ឋ ទទួលបាន​អាសនៈព្រឹទ្ធសភាចំនួន៥២ គណបក្ស​ប្រជាធិបតេយ្យ ទទួលបាន៤៥ហើយ ការបោះឆ្នោត​សភាគណបក្សសាធារណៈរដ្ឋ​ទទួលបាន២៤៤អាសនៈ និង​គណបក្ស​ប្រជាធិបតេយ្យ​ទទួលបាន១៧៩ អាសនៈ។ តាម​លទ្ធផល​នេះ គណបក្សសាធារណៈរដ្ឋ​មាន​សំឡេង​ភាគច្រើន ទាំង​សភា​ជាន់ខ្ពស់​ និង​សភា​ជាន់​ទាប​។​

​អ្នកវិភាគព្រមាន​ថា ការ​ចាញ់ឆ្នោតរបស់​គណបក្ស​ប្រជា​ធិបតេយ្យ​នៅពេលនេះ អាច​ជា​សញ្ញាទៅរក​ការ​ចាញ់ឆ្នោតទៀត នៅក្នុង​ការបោះឆ្នោតប្រធានា ធិបតីចុងឆ្នាំ២០១៦ ខណៈ​លោក​អូ​បា​ម៉ាត្រូវ​ចាកចេញ​ពី​តំណែង​ទៅតាម​ច្បាប់​កំណត់៕

M-barack-obama-4-2014-11-06

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Recent Posts

Bookmark and Promote!

© 2020 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.